រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក

រដ្ឋមន្ត្រីការបរទេសជប៉ុន(រូបពី Kyodo News)

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក​ដើម្បីពង្រីកទំនាក់​ទំនងទ្វេភាគី ដោយនាំមកជាមួយជំនួយនិងកម្ចី​ជាង ៩០ លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសចុះថ្ងៃទី០៦ ខែ មេសា បានឲ្យដឹងថានៅថ្ងៃទី ០៨ ខែ មេសានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោល ដៅពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសជប៉ុន និង កម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានដដែលក្នុងកំឡុងពេល​ទស្សនកិច្ចនេះលោក តារ៉ូ កូណូ ក៏នឹងជួប​សំដែងការគួរសមជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការ​បរទេសលោក ប្រាក់ សុខុន។

តាមសេចក្ដីប្រកាសព័ត៌មានដដែលកម្ពុជានិងជប៉ុន ក៏នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និង កំណត់​ហេតុ​​​នៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង(ជំនួយ)ក្នុងទឹកប្រាក់ប្រមាណជាង ៤លាន ៦សែន ដុល្លារ និង​ឥណទាន​​សម្បទាន(កម្ចី) ដែលមានទឹកប្រាក់ប្រមាណជាង ៨៦ លានដុល្លារ ដល់ភាគីកម្ពុជា។

ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះស្របពេលដែលព្រះមហាក្សត្រ ព្រះមរប​នាថ នរោត្តម សីហមុនី យាងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៤ថ្ងៃចាប់ ពីថ្ងៃទី០៦ ដល់ថ្ងៃទី​០៩ ខែមេសា ដើម្បីចូលរួមពិធីសាសនា និងសម្ពោធសមិទ្ធផលមួយចំនួន​នៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ