រដ្ឋាភិបាលប្រាប់ទីតាំងរថយន្តជិះឥតបង់ថ្លៃក្នុងពិធីបុណ្យចូលឆ្នាំ

រថយន្តក្រុងសាធារណៈបើកក្នុងរាជធានីពេលកន្លងទៅ

រដ្ឋាភិបាលប្រកាសកែសម្រួលទីតាំងចំណតរថយន្តក្រុងរបស់រដ្ឋ ដែលគ្រោងដឹកអ្នកដំណើរ ទៅលេងស្រុកកំណើត នារដូ​វចូ​លឆ្នាំថ្មីនេះ ដោយឥតគិតថ្លៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ខែមេសា បានប្រកាសថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ មុននិងក្រោយចូ​លឆ្នាំ រថយន្តក្រុង របស់សាលាររាជធានីភ្នំពេញ ចំនួន៦០គ្រឿង នឹងដឹកព​​​​​​លរដ្ឋ​ចេញពីរាជធានី ឆ្ពោះទៅបណ្តាខេត្តនានា ក្នុងពិ​ធី​​បុ​​ណ្យចូលឆ្នាំដោយឥតគិតថ្លៃ ។

បន្ថែមពីនេះ សាលារាជធានីភ្នំពេញ ឲ្យដឹងតាមសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី៣ខែមេសាថា ពលរដ្ឋដែលមានបំណង ជិះរ​ថ​​យ​​​​ន្ត​ឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំនេះ អាចទៅកាន់ ចំណត៥ទីតាំង ផ្សេងគ្នា ក្នុងរា​ជធា​​នីភ្នំពេញ ។

សាលារាជធានីថា ទីតាំងទាំងនោះមាននៅផ្លូវ៦០ម៉ែត ចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ​ឬតាមមហាវិធីថីព្រះមុនីវង្ស។ ទីតាំង​​​ទី​​​២​​​នៅ​​​ផ្លូវជា​តិលេ​ខ៣ហួស​រង្វ​​​ង់​​មូ​​​​ល​​ចោមចៅ ជិតបញ្ជាការដ្ឋានកងពលតូចលេខ៧០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​​សែន​ជ័យ​។

ចំ​ណតទី៣នៅប្រ​សព្វផ្លូ​វជា​តិ​លេ​​ខ៤ និង​ម​ហា​វិថី ឈ្នះឈ្នះ( កប់ស្រូវ)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងទី៤ នៅ​​​​​សួ​​ន​ឫស្សីកែវ (ទីលាន​ប្រជា​ធិ​​​​បតេ​យ្យថ្មី​)​​ជា​​ប់​​​​ផ្លូ​វ​ជាតិលេខ៥ និងមួយកន្លែងទៀត នៅតំបន់អភិវឌ្ឍជ្រោយសង្វារ របស់​ក្រុម​​ហ៊ុ​ន​​ OCIC សង្កាត់ជ្រោ​យចង្វារ​ ខណ្ឌ​ជ្រោយចង្វារ។ បើ​តា​មសេចក្តីជូនដំណឹង រថយន្តនឹងចេញដំណើរនៅម៉ោង៥ព្រឹក។

អ្នក​​​​នាំ​ពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ឲ្យVOD ដឹងថា ពលរដ្ឋគ្រប់និន្នាការ អាចជិះរថ​យន្តក្រុងរដ្ឋា​ករស្វ័​យ​​យ័​​​​តបាន​ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

លោកថា៖«សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃនិងមានផ្លូវជាតិលេខ១ លេខ៣ លេខ៤ លេខ៥ និងលេខ៦ហ្នឹង គឺម៉ោង៥ព្រឹក លោក អញ្ចឹងទៅទីតាំងកន្លែងឡើងឡានទៅ ហើយយើងមានលំអិតក្នុងសេចក្តីជូនដំណឹងរបស់យើងហើយ អ្នកទៅដល់មុនគាត់​​អា​​ចឡើងឡានបានមុន ហើយពេញគេចេញទៅ ដឹកបងប្អូនយើងជូនទៅស្រុក រយៈពេល៧ថ្ងៃហ្នឹងឥតគិតថ្លៃទេនរណាក៏ដោយ»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលនេះ ដោ​យថា ការបញ្ចេញរថយន្តក្រុង របស់រដ្ឋដឹកនាំអ្នកដំណើរក្នុងពិធីបុណ្យជាតិនេះ ជាការជួយសម្រួល​ដល់អ្នកដែ​លមាន​ចំណូ​ល​ទា​​​បផង និងជាសារព្រមានទៅក្រុមហ៊ុនឯកជនផងដែរថា ពួកគេនៅតែឆ្លៀតដំឡើងថ្លៃសំបុត្រ ក្នុងរដូវបុណ្យជាតិនេះ ។

លោកថា៖«ការបញ្ចេញរថយន្ត៦០គ្រឿននេះអាចស្រូបទាញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋមួយចំនួន ហើយវិស័យឯកជនអាចនឹងមានគូប្រកួតប្រជែងមួយ។អញ្ចឹងយើងសង្ឃឹមថាឆ្នាំក្រោយៗពួកគេនឹងរកមធ្យោបាយសម្រួលកុំឲ្យសេវាបស់ពួកគេប្រឈមនឹងហានិភ័យខ្ពស់។ព្រោះថាបើនៅតែឡើងថ្លៃទៀត គេនាំគ្នាសម្រុកមកជិះឡានក្រុង របស់រដ្ឋអត់បង់ថ្លៃអស់ពេលហ្នឹងអាចប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ»

ជាការកត់សម្គាល់ ពេលមានពិធីបុណ្យចូលឆ្នាំ ឬពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋជាច្រើនបានចេញយ៉ាងគំហុក ពីរាជធានីភ្នំពេញ ធ្វើ​​​​ដំ​ណើរ​ទៅកា​ន់​ប​ណ្តា​​​​ខេត្តផ្សេងៗ ដើម្បីចូលរួមអបអរសារទរពិធីបុណ្យជាតិនោះ។

ការ​​​​សម្រុកចេញព្រមគ្នាក្នុងពេលតែមួយបែបនេះ ជំរុ​ញឲ្យតម្លៃសំបុត្ររថយន្ត ឯកជនមួយចំនួន ឆ្លៀតដំឡើងថ្លៃខ្ពស់ កន្លែងខ្លះ​ដំឡើងថ្លៃ​ទ្វេរដង និ​ង​​​ខ្លះ​ទៀ​តលើសពីនេះ បង្កឲ្យប៉ះ​ពាល់​ដ​ល់ជីវ​ភាពអ្នកធ្វើដំណើរ ដែលមានប្រាក់ចំណូលទាប ។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ