ពលរដ្ឋរងគ្រោះដីធ្លីអំពាវនាវរកជំនួយស្បៀង

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 9:54 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 3599

កំពង់ធំៈ ពលរដ្ឋប្រមាណ៤៩គ្រួសារដែលរងគ្រោះដោយសារបញ្ហាដីធ្លីនៅថ្ងៃអង្គានេះអំពាវនាវ រកជំនួយ តាមរយៈអង្គការលីកាដូ ប្រចាំខេត្តកំពង់ធំ។

លោកស្រី យ៉ុង សុខឃាន់ តំណាងពលរដ្ឋបានឲ្យដឹងថាអាជ្ញាធរខេត្តបានផ្តល់ដីសង្គមកិច្ចនៅឆ្នាំ២០១៤ អោយប្រជាពលរដ្ឋ៤៩គ្រួសាររស់នៅភូមិ សែនសិរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយពីការចែកដី ពលរដ្ឋទាំងនោះពុំបានដាំដុះឡើយដោយមានមនុស្សមកពីតំបន់ផ្សេងៗដណ្តើមដីពីពួកគាត់ហើយសព្វថ្ងៃពួកគាត់ជួបប្រទះនូវកាខ្វះស្បៀងយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ញ៉ូង សាមឿន មន្ត្រីសម្របសម្រួលអង្គការ លីកាដូ ប្រចាំខេត្តកំពង់ធំ មានប្រសាសន៍ថា រដ្ឋត្រូវធានាឲ្យពលរដ្ឋមានអាហារហូបចុកគ្រប់គ្រាន់និងផ្តល់ការងារឲ្យពលរដ្ឋធ្វើនិងព្រមទាំង ផ្តល់ដីកសិកម្មចំពោះពលរដ្ឋណាដែលពុំមានដីដាំដុះដើម្បីឲ្យពួកគាត់មានជីវភាពសមរម្យតាមគោលការណ៍សិទ្ធិមនុស្ស។ លោកថាពលរដ្ឋទាំងនេះធ្លាប់រងគ្រោះដោយអាជ្ញាធបណ្តេញកាលពីឆ្នាំ២០០៩ម្តងមកហើយ រហូតមកដល់ពេលនេះពួកគាត់ពុំទាន់មានដីសម្រាប់ធ្វើកសិកម្មដើម្បីចិញ្ចឹមជីវិតនៅឡើយ ហើយពេលនេះ ពួកគាត់បាន់ដាក់សំណើរមកអង្គការលីកាដូប្រចាំខេត្តកំពង់ធំ លោកថានិងបញ្ជូនសំណើនេះដាក់ជូន លោកស្រី ពុង ឈីវ ហ្គិច នាយិកាអង្ដកាលីកាដូនៅទីក្រុងភ្នំពេញដើម្បីពិនិត្យ។

លោកយស់ បញ្ញារិទ្ធ អភិបាលស្រុកសន្ទុកមានប្រសាសប៍ថាលោកធ្លាប់យកស្បៀងមកចែកជួនពលរដ្ឋ ទាំនេះពីរដងរួចមកហើយក្នុងពេលលោកមកកាន់ជាអភិបាលស្រុកថ្មីលោកថាពលរដ្ឋពិតជាជួបការលំបាកក្នុងជីវភាពប្រាកដមែនហើយចំពោះដីពួកគាត់ដែលមានទំនាស់អាជ្ញាធរស្រុកកំពុងដោះស្រាយជូនពួកគាត់។

គួររំលឹកថានៅឆ្នាំ២០០៩អាជ្ញាធរបានប្តូរដីប្រជាពលរដ្ឋពីតំបន់បន្ឋាយរងៀងឲ្យពួកគាត់មករស់នៅនៅក្នុងភូមិសែនសិរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំដោយយកដីទាំនោះទៅធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ដាំដំណាំកៅស៊ូវៀតណាមឈ្មោះតាន់បៀង ដោយបានចែកដីលំនៅដ្ឋានទំហំ២០ម×៤០ម និងសន្យាផ្តល់ដីកសិកម្មមួយហិកតាក្នុងមួយគ្រួសារ។ រហូតមកដល់ពេលនេះមានពលរដ្ឋខ្លះបានទទួលនិងពលរដ្ឋមួយចំនួនពុំទាន់បានទទួលនិងពលរដ្ឋខ្លះទៀតដែលបានទទួលកំពុងមានទំនាស់៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required