តៃវ៉ាន់កំពុងជម្លៀសភ្ញៀវទេសចរចេញពីតំបន់ដែលមានខ្យល់ព្យុះខ្លាំង

(រូបភាពពី BBC)

អាជ្ញាធរតៃវ៉ាន់កំពុងជម្លៀសភ្ញៀវទេសចររាប់ពាន់នាក់ចេញពីតំបន់ដែលមានភ្លៀងនិងព្យុះខ្លាំង បន្ទាប់ពីខ្យល់ព្យុះបោកបក់ខ្លាំងនៅប៉ែកខាងកើតកាលពីថ្ងៃពុធម្សិលមិញ ហើយមានការព្រមានថានឹងមានខ្យល់ព្យុះកើតឡើងទៀត។

ខ្យល់ព្យុះឈ្មោះ Nepartak បានបោកបក់នៅប៉ែកខាងកើតនៃប្រទេសកាលពីថ្ងៃពុធម្សិលមិញក្នុងល្បឿន១៦៣ ទៅ៧៨០គឺឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមសារព័ត៌មាន BBC។

ទោះជាយ៉ាងណា គេបារម្ភថាខ្យល់ព្យុះនិងភ្លៀងកើតមានជាថ្មីទៀតបង្កឲ្យមានទឹកជំនន់និងបាក់ស្រុតដី។

ភ្ញៀវទេសចរប្រមាណ៣០០០នាក់ត្រូវបានជម្លៀសចេញពីកោះ Green និង Orchid ដែលកោះទាំងពីរនេះជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ