មេឃុំអូរតាប៉ោង ដែលទើបប្រកាសសុពលភាពប្តេជ្ញាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

លោក ង៉ែត ហ៊ាង មេឃុំអូរតាប៉ោង ដែលទើបប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា បានឡើងប្ដេជ្ញាចិត្តថា លោកនឹងអនុវត្តការងារផ្ដល់សេវាជូនប្រជាពលរដ្ឋបានល្អ។ ការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អូរតាប៉ោងនេះ ធ្វើឡើងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមអធិបតីភាព លោក សឺន សាក់សារាន់ អភិបាលរងស្រុកបាកាន ខេត្តពោធិសាត់។

លោក សឺន សាក់សារាន់ បានកើនរំលឹកដល់សមាជិកក្រុមប្រឹក្សា ដែលទើបចូលកាន់ដំណែង អាណត្តិទី ៤ ត្រូវពិនិត្យឡើងវិញរាល់គម្រោងនោះដែលបានអនុវត្ត និងដែលកំពុងដំណើរការ។​លោកបានបន្ថែមថា”
សមាជិកក្រុមប្រឹក្សាត្រូវធ្វើលិខិតប្រកាសទ្រព្យសម្បត្តិនឹងបំណុលផ្ទល់ខ្លួនទៅក្រសួងមហាផ្ទៃ មុនថ្ងៃ ៣០ ខែកក្កដា ឆ្នាំ ២០១៧ ”។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។