រដ្ឋាភិបាល៖ គ្មានជំនួបរវាងលោក ស ខេង និងលោក សម រង្ស៊ី នៅក្រៅប្រទេស

លោក សម រង្សីុ និងលោក ស ខេង

រដ្ឋាភិបាល បានបដិសេធចំពោះការចុះផ្សាយព័ត៌មានដែលថា លោក ស ខេង នឹងជួបជាមួយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅក្រៅប្រទេស។

ក្នុងលិខិតចុះថ្ងៃទី៦ខែកក្តដាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ឲ្យដឹងថា សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង អាចនឹងជួបលោក សម រង្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ តាមការលើកឡើងរបស់អ្នកវិភាគ។

ក្រសួងមហាផ្ទៃ បានបដិសេធចំពោះព័ត៌មាននេះ និងថ្កោលទោស ដោយចាត់ទុកការចុះ ផ្សាយព័ត៌មាននោះថា ជាការមួលបង្កាច់ការពិតក្នុងន័យបំភ័ន្តសាធារណមតិ ញុះញង់ បំបែកបំបាក់សាមគ្គីជាតិ ហើយមានចេតនាទុច្ចរិត ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ក្រុម និងបក្សពួករបស់ខ្លួន។

លិខិតដដែលបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានដឹកនាំគណៈប្រតិភូចាកចេញពី​កម្ពុជា ទៅប្រទេសអេស្ប៉ាញកាលពីយប់ថ្ងៃទី៥ខែកក្តដា ដើម្បីចូលរួលរួមក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី២៨នៃវេទិកា ក្រេន ម៉ុងតាណា (CRANS MONTANA) នៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨កក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ