អ្នកដំណើរ​យ៉ាងតិច​ម្នាក់​ស្លាប់ របួស​៥​នាក់ បន្ទាប់​ពី​រថយន្តក្រុង​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ

រថយន្តក្រុង​របស់ក្រុមហ៊ុន​រិទ្ធមុន្នី​ដែល​ត្រូវ​ភ្លើងចេះ(​រូបភាពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

មនុស្សយ៉ាងតិច១នាក់បានស្លាប់ ហើយ៥នាក់ទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងឯកជនមួយគ្រឿងត្រូវភ្លើងឆាបឆេះកាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះនៅឯខេត្តបាត់ដំបង។

លោក ធុច រ៉ា ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលបន្ទុកផ្នែកពន្លត់អគ្គិភ័យបានថ្លែងប្រាប់វីអូឌី (VOD) តាមទូរស័ព្ទថា បុរសជាអ្នកដំណើរម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងរថយន្តក្រុង ហើយអ្នកដំណើរ៥នាក់បានរងរបួស ក្នុងនោះស្ត្រី៣នាក់រងរបួសធ្ងន់ធ្ងរ នៅពេលរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើររិទ្ធមុន្នី ត្រូវភ្លើងឆាបឆេះនៅម៉ោងប្រហែល១០និង៤០នាទីយប់ថ្ងៃសៅរ៍ នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ទោះជាយ៉ាងណាមន្ត្រីនគរបាលរូបនេះបញ្ជាក់ថា លោកពុំទាន់ទទួលបានព័ត៌មានលម្អិតជាក់លាក់នៃអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសារអ្នកដំណើរនិងអ្នកបើកបររថយន្តនោះបានចាកចេញពីកន្លែងកើតហេតុអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ