ក្រសួងថាស្ថានភាពកំពស់ទឹកស្ទឹងសែន ខេត្តកំពង់ធំស្រកចុះ

ក្រសួងធនធានទឹកនិងឧតុនិយមថាស្ថានភាពកំពស់ទឹកនៅក្រុងស្ទឹងសែន ក្នុងខេត្តកំពុងធំ​ស្រកចុះ ខណៈដែលស្រុកមួយផ្សេងទៀតក្នុងខេត្តនេះ​កើនឡើង។

យោងតាមទំព័រហ្វេសប៊ុក​របស់ក្រសួងធនធានទឹកនិងឧតុនិយមបានចុះផ្សាយនៅថ្ងៃនេះថា ស្ថានភាពកំពស់ទឹកស្ទឹងសែននៅ មានកំពស់១៣,៤០ម៉ែត្រគឺស្រកចុះ ០,០២ ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃទី ០៦ ខែសីហាកន្លងទៅ គឺទាបជាងកំពស់ទឹកដែលត្រូវប្រកាសអាសន្នគឺកំពស់​ ១៣,៥០ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​។

ដោយឡែកថ្ងៃនេះស្ថានភាពកំពស់ទឹក នៅស្រុកសន្ដាន់មានកំពស់ ១៨,៧០ម៉ែត្រ បើប្រៀបទៅនឹងថ្ងៃទី០៦ សីហា បានកើន ០,០១ម៉ែត្រទៀត។​

តាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ទឹកស្ទឹងសែនបានស្រកចុះជាបន្តបន្តាប់នៅចុងសប្ដាហ៍នេះបន្ទាប់ពីកំពស់ទឹកបានឡើងរហូតដល់ ១៣,៥០ម៉ែត្រ នៅព្រឹកថ្ងៃទី ០៣សីហាកន្លងទៅ៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ