កម្ពុជា​ព្រម​ជួយស្វែងរកឆ្អឹងសាកសពទាហានវៀតណាម​

(Vietnam News)

កម្ពុជាបានយល់ព្រមក្នុងការជួយសហការក្នុងការស្រាវជ្រាវស្វែងរកឆ្អឹងសាកសព របស់ទាហានវៀតណាម ដែលបានស្លាប់នៅក្នុងសម័យសង្គ្រាម​នៅលើទឹកដីកម្ពុជា​ក្រោយការដួលរលំរបបខ្មែរក្រហម។

តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News បានឲ្យដឹងថា ក្នុងកិច្ចប្រជុំ​គណៈកមា្មធិ​ការពិសេសកម្ពុជាវៀតណាម​កាលពីម្សិលមិញនៅក្នុងប្រទេសវៀតណាម​បានឲ្យដឹងថា ខាងភាគីវៀតណាម​ផ្តល់ថវិការចំនួន​៤២០ ០០០ដុល្លារ ដល់កម្ពុជា ដើម្បីជួយស្វែងរកឆ្អឹងសាកសពទាហានវៀតណាម​ ដែលស្លាប់នៅលើទឹកដីកម្ពុជា ក្នុងពេលសង្គ្រាមក្រោយការដូលរលំរបបខ្មែរក្រហម។ ​

នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាមកាលពីម្សិលមិញ ខាងភាគីកម្ពុជា​ដឹកនាំ​ដោយលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំណែកភាគីវៀតណាម​លោក​ Le Chiem ជាអនុរដ្ឋមន្ត្រីការពារជាតិ ។​

តាមសារព័ត៌មាន Vietnam News គឺឆ្អឹងសាកសពទាហានវៀតណាម​ជិត​៤០០០ ទៀត​ដែលស្លាប់នៅក្នុងសម័យសង្គ្រាមនៅកម្ពុជានៅមិនទាន់រកឃើញនៅឡើយ។​ សារព័ត៌មាននេះ បន្តថា ដោយសារតែបាត់ព័ត៌មាន និង ទីតាំងមានការផ្លាស់ប្តូរ ទើបនាំឲ្យមានការលំបាកក្នុងការស្វែងរក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ