តុលាការមិនឲ្យតំណាងរាស្រ្តបក្សប្រឆាំងជួបលោក កឹម សុខា 

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

តុលាការមិនអនុញ្ញាតឲ្យតំណាងស្រ្តបក្សប្រឆាំងចូលជួបសួរសុខទុក្ខ លោក កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុងក្នុងសប្តាហ៍នេះទេ។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ តំណាងគណបក្សប្រឆាំងចំនួន៤រូបបានដាក់លិខិតមួយទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីសុំជួបសួរសុខទុក្ខប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី៣ត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំ។

ក្នុងលិខិតចុះថ្ងៃខែដូចគ្នា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បដិសេធមិនឲ្យតំណាងរាស្រ្តទាំង៤នាក់នោះជួបទេ ដោយសំអាងថា សុំណុំរឿងរបស់ លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហើយថាចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ។

លោក កឹម សុខា ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ថា បានឃុបឃិតជាសម្ងាត់ជាមួយបរទេសក្បត់ជាតិកម្ពុជា និងទៅឃុំនៅពន្ធនាគារត្រពាំងថ្លុងជាប់ព្រំដែនវៀតណាម។

នាយកខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា សរសេរលើហ្វេសប៊ុករបស់លោកនៅ ថ្ងៃនេះថា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងបន្ទប់ពន្ធនាគារជាមួយ អ្នកទោសផ្សេងទៀត និងស្ថិតក្នុងឯកសណ្ឋានជាអ្នកទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ