ខ្យល់ព្យុះ​សម្លាប់មនុស្សរាប់រយនាក់នៅ​ហៃទី​

របាយការណ៍របស់រដ្ឋាភិបាលហៃទីបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះម៉ាថាយ បានកើនឡើងដល់២៨៣នាក់ គឹតត្រឹមថ្ងៃសុក្រនេះ។

ចំនួនអ្នកស្លាប់គ្រាន់តែគិតនៅក្នុងទីក្រុង Roche-a-Bateau នៅភាគត្បូងមានអ្នកស្លាប់៥០នាក់។ ចំណែកនៅទីក្រុង Jeremie  អាគារប្រមាណ៨០%រងការខូចខាត គឺផ្ទះប្រមាណ៣០០០០ រងការបំផ្លាញ។ នេះបើតាមការសារព័ត៌មានBBC។

ចំនួនអ្នកស្លាប់បានកើនឡើង គឺកាលពីម្សិលម្សិលមិញរបាយការណ៍រដ្ឋាភិបាល មានចំនួនអ្នកស្លាប់តែប្រមាណ១០០នាក់ប៉ុណ្ណោះ ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន។

មានសេចក្តីរាយការណ៍ថា ដើមឈើ និង បង្គោលភ្លើងជាច្រើន បានដួលរលំនៅក្នុងទីក្រុង Bahamas ហើយ មិន មាន អ្នកជួយអន្តរាគមន៍ជួយដោះស្រាយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ