មីយ៉ាន់ម៉ាសម្រេចដាក់គុក​ភ្ញៀវទេសចរដោយសារបិទសំឡេងធម្មទេសនា

បុរសជនជាតិហូឡង់ម្នាក់ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចឃុំខ្លួនក្នុងពន្ធនាគារ៣ខែ និង ធ្វើការងារជាទម្ងន់ បន្ទាប់ពីបិទសំឡេងធម៌ទេសនា ដែលគេផ្សព្វផ្សាយ។

បុរសនោះឈ្មោះ Klaas Haytema អាយុ៣០ឆ្នាំបានបិទសំឡេងធម៌ទេសនាតាមបែបព្រះពុទ្ធសាសនា ដែលគេផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេង ដោយសារការផ្សព្វផ្សាយនោះ នៅជិតកន្លែងដែលលោកស្នាក់នៅហើយរំខានដល់ដំណេក។ នេះបើតាមសារព័ត៌មាន BBC ។

បុរសរូបនោះថ្លែងប្រាប់តុលាការថា លោកមិនបានដឹងថា នោះជាការផ្សព្វផ្សាយសាសនានៅជិតសណ្ឋាគារ ដែលលោកស្នាក់នៅក្នុងតំបន់ Mandalay នោះទេ។

ជនប្រទេសជាច្រើនជាភ្ញៀវទេសចរបានធ្លាក់ខ្លួនជាអ្នកមានទោសពីបទបំពានដល់ការគោរពសាសនា ដោយសារការរឹតត្បិតនៃការគោរពពុទ្ធសាសនារបស់មីយ៉ាន់ម៉ា។

ទោះយ៉ាងណាចៅក្រមកាត់សេចក្តីថ្លែងថា បុរសជនជាតិហូឡង់រូបនោះ ពិតជាបានបំពានយ៉ាងពិតប្រាកដ លើសាសនា ដែលចាំបាច់ត្រូវតម្រូវឲ្យជាប់ពន្ធនាគារ៣ខែ និងឲ្យធ្វើការងារជាទម្ងន់។ ទោះយ៉ាងបុរសរូបនោះត្រូវបានសម្រេចឲ្យរួចផុតពីការឃុំខ្លួនដោយផ្តល់ជម្រើសបង់ប្រាក់ ១០០ ០០០ kyat ដែលស្មើនឹង៨០ដុល្លារអាមេរិកហើយតម្រូវឲ្យសុំទោសតាមប្រពៃណី។

បុរសរូបនោះត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា រិះគន់មួយវគ្គទៀត ដោយសារពេលសុំខមាល ចំពោះមុខរូបព្រះពុទ្ធមិនបានដោះទ្រនាប់ជើង។

កាលពីខែកក្កដា ជនជាតិអេស្ប៉ាញម្នាក់ជាភ្ញៀវទេសចរ ត្រូវបណ្តេញចេញពីមីយ៉ាន់ម៉ា ដោយសារបុរសនោះ ចាក់សាក់រូបព្រះពុទ្ធនៅជើង។ កាលពីឆ្នាំមុនអ្នកគ្រប់គ្រងនៅបាណូវែលសេឡង់ម្នាក់ត្រូវជាប់ពន្ធនាគារ១០ខែពីបទបំពានសាសនាដោយសារប្រើរូបភាពព្រះពុទ្ធ ក្នុងការផ្សព្វផ្សាយពីការលក់ស្រាបៀរក្នុងតម្លៃថោក។

មីយ៉ាន់ជាប្រទេសដែលបង្កើតច្បាប់ការពារខ្លាំង ដល់សាសនាព្រះពុទ្ធ ខណៈពលរដ្ឋនៃប្រទេសនេះ ជិត៩០ភាគរយ គោរពប្រតិបត្តិតាមសាសនាព្រះពុទ្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ