ប្រេសិតអាមេរិកធ្វើដំណើរទៅជប៉ុននិងកូរ៉េខាងត្បូងជជែកពីបញ្ហាកូរ៉េខាងជើង

មន្ត្រីទូតអាមេរិក លោកស្រី Samantha Power (រូបភាពពី AFP)

មន្ត្រីទូតអាមេរិក លោកស្រី Samantha Power កាលពីថ្ងៃព្រហស្បតិ៍មិញ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដើម្បីជជែកជាមួយសម្ព័ន្ធមិត្តទាំងពីរ ជុំវិញគម្រោងដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញ ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែនៅពេលថ្មីៗនេះ។

ក្នុងសេចក្តីការណ៍របស់អាមេរិកបញ្ជាក់ថា លោកស្រី Power នឹងជជែកពីដំណើរការនៃការដាក់ទណ្ឌ បន្ថែមលើ កូរ៉េខាងជើង ជាការឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរ ភាពក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP។

ប្រេសិតអាមេរិករូបនេះ នឹងស្ថិតនៅក្នុងការបំពេញបេសកកម្មនេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយមានការប្រជុំជាមួយភាគីផ្សេងៗដែលរងឥទ្ធិពលគ្រោះថ្នាក់ពីសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង។

អាមេរិកជាអ្នកដឹកនាំ ការចរចាដាក់ទណ្ឌកម្មថ្មីដើម្បីស្វែងរកដំណោះស្រាយនេះ បន្ថែមលើទណ្ឌដែលអង្គការ សហប្រជាជាតិ យល់ព្រមកាលពីខែមុនក្រោយពេលដែលកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៥ របស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ