អតីតសមាជិកគណៈកម្មការបុណ្យលោក កែម​ ឡី បំភ្លឺនៅតុលាការ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:23 AM | កែម ទ្បីនយោបាយសិទ្ធិមនុស្ស | 0 | 3071 នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា (FB: Moses Ngeth)

អតីតសមាជិកម្នាក់នៃគណៈកម្មការបុណ្យសពរបស់លោក ​កែម ឡី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ ជុំវិញបណ្តឹងរបស់គណបក្សមួយ ដែលទាមទារឲ្យមានការបកស្រាយលើបញ្ហាការចាត់ចែងលុយបុណ្យកាលពីឆ្នាំមុន។​

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា ជាអតីតសមាជិកគណៈកម្មការបុណ្យសពលោក​កែម ឡី ចូលបំភ្លឺតាមដីកាកោះហៅជាលើកទី២នៅព្រឹកថ្ងៃអង្គារនេះ។​

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ៣អង្គ/នាក់ រូមមាន លោក មឿន តុលា នាយកប្រតិបតិ្តអង្គការ សង់ត្រាល់ លោក​ ប៉ា ងួនទៀង នាយកប្រតិបតិ្តមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងព្រះតេជគុណ ប៊ុត ប៊ុន​តិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ។​

លោក ប៉ា ងួនទៀង តុលាការតម្រូវឲ្យចូលបំភ្លឺនៅថ្ងៃនេះដែរ តែដោយសារលោកជាប់រវល់នៅក្រៅប្រទេស ទើបលោក​ផ្តល់សិទ្ធិឲ្យមេធាវី​ ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវចូលបំភ្លឺនៅថ្ងៃស្អែក​៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required