ត្រាំ ថាបញ្ហា​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​គ្រាប់​បែក​នុយក្លែអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ត្រូវ​តែ​មាន​ដំណោះ​ស្រាយ ខណៈ​ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង ពោល​គឺ​នៅ​កៀក​បំផុត​នឹង​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១២​ថ្ងៃ​មក​កាន់​តំបន់​អាស៊ី​របស់​លោក។ ក្នុង​រយៈ​ពេល ២៤​ម៉ោង​នៃ​ដំណើរ​ទស្សនកិច្ច​នោះ លោក ត្រាំ បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​កង​ទ័ព​អាមេរិក-កូរ៉េ​ខាង​ត្បូង និង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន ដែល​រង់ចាំនៅ​ទីនោះ​ស្រាប់។

នៅ​ក្នុង​ជំនួប​ជាមួយ​មេ​បញ្ជាការ​យោធា​អាមេរិក​នោះ លោក ត្រាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ទីបំផុត គ្រប់​យ៉ាង​នឹង​មាន​ដំណោះ​ស្រាយ បញ្ហា​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ។ ប៉ុន្តែ លោក ត្រាំ ពុំ​បាន​ពន្យល់​ច្រើន​នោះ​ឡើយ។

ទោះជាយ៉ាងណា លោក ត្រាំ បាន​កោត​សរសើរ​ដល់​លោក មូន សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ ដែល​លោក ត្រាំ ហៅ​ថា​ជា «កិច្ច​សហ​ប្រតិបត្តិការ​អស្ចារ្យ» បើ​ទោះបី​ជា​មេដឹកនាំ​ទាំង​ពីរ មិន​ចុះ​សម្រុង​គ្នា​ជុំ​វិញ​ការ​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង និង​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្ដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ