គណនី​អ៊ិនធើណែតរាប់ពាន់នៅចិនត្រូវបិទដោយចោទថាខុសច្បាប់​

គណនីអ៊ិនធើណែតរាប់ពាន់នៅក្នុងទីក្រុងបេកាំង ដែលធ្វើកម្មភាពផ្សាយផ្ទាល់ ត្រូវរដ្ឋអំណាចសម្រេចបិទ បន្ទាប់ពីក្រុមអាជ្ញាធរប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណែតរកឃើញថា សកម្មភាពរបស់ពួកគេទាំងនោះធ្វើឡើងដោយខុសច្បាប់។

ទីភ្នាក់ព័ត៌មានរដ្ឋចិនស៊ីនហួរចុះផ្សាយនៅថ្ងៃពុធនេះថា អាជ្ញាធរចិនគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ិនធើណែត (CAC) បានរកឃើញ មានការផ្សាយផ្ទាល់លើទំព័រអ៊ិនធើណែតជាច្រើនទាក់ទងនិងការងាររកចំណូលតាំងពីវិច្ឆិកាមក។  ក្រុមនេះបញ្ជាក់ថា គេហទំព័រទាំងនោះដំណើរការខុសច្បាប់ត្រូវបានបិទនិងដាក់ក្រុមការងារតាមដានឃ្លាំមើល។

ស៊ីនហួរចុះផ្សាយថា គណនីទំព័រអ៊ិនធើណែតជាង៤៥០០នៅក្នុងទីក្រុងប៉េកាំងត្រូវបានបិទនិងកម្មវិធីផ្សាយផ្ទាល់ជាង៣១០០ទៀត ក៏ត្រូវបានបិទដែរដោយចោទថា ខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ