បក្ស​កាន់​អំណាច​​ឈរ​លេខ​រៀង​ទី​១​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខែ​ក្រោយ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០១៨​ ម៉ោង 4:52 PM | បោះឆ្នោត | 0 | 1870 ការបង្ហាញលេខរៀងសម្រាប់បោះឆ្នោតរបស់គណបក្សប្រជាជន (FB: គ.ជ.ប)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​ថា គណបក្ស​នយោបាយ​ចំនួន៤ ត្រូវ​បាន​ចាប់​ឆ្នោត​ជ្រើស​រើស​លេខ​រៀង​រួច​រាល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​ក្នុង​បក្ស​កាន់​អំណាច​ឈរ​នៅ​លេខ​រៀង​ទី​១ សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នីតីកាល​ទី​៤​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ គ.ជ.ប. បាន​ប្រកាស​​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​នៅ​លេខ​រៀង​ទី១ គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ ស្ថិត​នៅ​លេខ​រៀង​បន្ទាប់ ខណៈ​ដែល​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ស្ថិត​នៅ​លេខ​រៀង​ទី៣ និង​ទី​៤​បន្ត​បន្ទាប់។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ៦២​រូប​សម្រាប់​នីតិកាល​ទី​៤ ត្រូវ​បាន​កំណត់​​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈខាង​មុខ។

គម្រោង​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតីកាល​ថ្មី​នេះ គ្រោង​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ បន្ទាប់​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះដែល​មាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required