ក្រុមប្រឹក្សាសន្តិសុខអសបថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំងករណីបាញ់រូកែត​

(រូបភាពពី BBC)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាសថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងដែលបានបាញ់​រូកែត​ចូលលំហអាកាសកាលពីថ្ងៃម្សិលមិញខណៈប្រទេសមួយចំនួនថ្កោលទោសយ៉ាងខ្លាំងលើក្រុងព្យុងយ៉ាង។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ការថ្កោលទោសនេះបានធ្វើឡើងបន្ទាប់ពីបានជួបប្រជុំគ្នាថ្ងៃម្សិលមិញគឺប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានទាមទារឱ្យមានកិច្ចប្រជុំជាបន្ទាន់។

កាលពីថ្ងៃម្សិលមិញក្រុងព្យុងយ៉ាងបាននិយាយថាខ្លួនបានបាញ់រូក្កែតចូលទៅគន្លងផែនដី ប៉ុន្ដែអ្នកឃ្លាំងមើល​ជឿ​ថាគោលបំណងរបស់ក្រុងព្យុងយ៉ាងគឺម្យ៉ាងគត់សាកល្បងនៃការបាញ់កាំជ្រួចរំលងទ្វីប។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានផ្សព្វផ្យាយអំពីព្រឹត្តិការណ៍នេះយ៉ាងទូលំទូលាយហើយជាមួយគ្នានោះគេបានថតរូបភាពប្រជាជនកូរ៉េខាងជើងសាទរការបាញ់បង្ហោះរូកែតចូលគន្លងផែនដីដោយជោគជ័យនេះ។

ប៉ុន្ដែភ្លាមៗនេះប្រទេសជាច្រើនបានប្រកាសថ្កោលទោសដែលក្នុងនោះរួមមានកូរ៉េខាងត្បូង ជប៉ុន អាមេរិក ចិន រួមនិងអង្គការសហប្រជាជាតិដោយបានហៅទង្វើរបស់កូរ៉េខាងជើងថាកំពុងតែបំពានលើបំរាមរបស់អន្ដរជាតិ។

គិតមកដល់ពេលនេះទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកាំជ្រួចនិងការសាកល្បងកាំជ្រួចដែលបំពាក់ដោយអាវុធនុយក្លែអ៊ែរចំនួន៦លើកមកហើយចាប់តាំងពីឆ្នាំ២០០៦៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ