មេដឹកនាំក្រុមខ្លាតាមិលស្រីលង្កាស្នើឱ្យអសបជួយស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្រ្គាម​

ក្រុមខ្លាតាមិលស្រីលង្កា (រូបភាពពី AFP)

មេដឹកនាំសហគមន៍ខ្លាតាមីលនៃប្រទេសស្រីលង្កាបានស្នើអង្កការសហប្រជាជាតិជួយស៊ើបអង្កេតឧក្រិដ្ឋកម្ម​សង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិអំឡុងប្រទេសអាស៊ីខាងត្បូងមួយនេះផ្ទុះសង្រ្គាមស៊ីវិលជិត៣ទសវត្ស។

ប្រទេសស្រីលង្កាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលជិត៣ទសវត្សដោយបានបិទបញ្ចប់នៅឆ្នាំ២០០៩តាមរយៈការ​លុកលុយរបស់កងទ័ពរដ្ឋាភិបាលកាន់កាប់តំបន់ខ្លាតាមីលនៅភាគខាងជើងប្រទេសដោយបានបន្សល់ទុកមនុស្ស បាត់ខ្លួនជាង៤០០០នាក់និង១០០,០០០នាក់ស្លាប់។

តាមការចុះផ្សាយរបស់សារព័ត៌មានភូមា Irrawaddy ការស្នើរបស់នាយករដ្ឋមន្ត្រីតំបន់ Jaffna នៃសហគកមន៍ខ្លាតាមិលស្រីលង្កាគឺលោក C.V. Wigneswaran ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោក Zeid Raad al-Hussein តំណាងអង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅក្រុងកូឡាំបូនៅថ្ងៃនេះ។

ប្រភពដដែលនេះបានឱ្យដឹងថាតំណាងអង្គការសហប្រជាជាតិបាននិយាយថាទស្សនកិច្ចរបស់លោកគឺត្រូវពិនិត្យឡើងវិញការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលករណីបង្កើតសាលាក្ដីពិសេសមួយក្នុងសំនុំរឿងនេះ៕

ប្រភព: Irrawaddy

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ