អ្នកវិភាគ៖ លោកស្រី អ៊ុង សានស៊ូជី នឹងមិនអាចក្លាយជាប្រធានាធិបតីបានភា្លមទេនៅដំណាក់កាលនេះ​

ប្រធានគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៃប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី (រូបភាពពី AFP)

ប្រធានគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៃប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី នឹងមិនអាចក្លាយជាប្រធានាធិបតីបានទេនៅពេលនេះដោយសារតែរដ្ឋធម្មនុញ្ញបានឃាឃាំងលោកស្រីករណីដែលដែលលោកស្រីមានកូនជាមួយបុរសជាជនជាតិបរទេស។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asian ខណៈនេះអ្នកច្បាប់ប្រទេសភូមាក៏ដូចជាអ្នកនយោបាយកំ ពុងតែសិក្សារួមគ្នាថាតើត្រូវព្យួរមាត្រា៥៩ដែលហាមលោកស្រី អ៊ុង សានស៊ូជី ធ្វើជាប្រធានាធិបតីឬក៏ត្រូវធ្វើដូចម្ដេចទៀត។

អ្នកវិភាគនយោបាយ Khun Maung Zaw ពិនិត្យឃើញថាបើយោងតាមរដ្ឋធម្មនុញ្ញគឺគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវការអ្នកគាំទ្រសំណើសុំព្យួរមាត្រា៥៩គឺជាង៧៥ភាគរយដែលបច្ចុប្បន្នគណបក្សរបស់លោកស្រីមានសំលេងជិត៧០ភាគរយ។

អ្នកវិភាគរូបនេះនិយាយថាពួកយោធាអាចនឹងទទួលយកសំណើរនេះបានលុះត្រាតែលោកស្រី អ៊ុង សានស៊ូជីទទួលយកលក្ខខណ្ឌមួយចំនួនពីពួកយោធាផងដែរ។ ពួកយោធានៅបន្តមានឥទ្ធិពលលើសភាដោយពួកគេមានតំណាង២៥ភាគរយនៃអាសនៈសភាទាំងមូល។

អ្នកវិភាគម្នាក់ទៀតគឺ Kyaw Lin Oo និយាយថាទាំងសហគមន៍អន្តរជាតិនិងពលរដ្ឋភូមាមានការរំពឹងទុកខ្លាំងណាស់ថាលោកស្រី អ៊ុង សានស៊ូជី នឹងក្លាយជាប្រធានាធិបតី។

តាមអ្នកវិភាគរូបនេះអន្តរជាតិនឹងមិនចាំបាច់បារម្មណ៍ខ្លាំងពេកទេព្រោះដំណើរការផ្ទេរអំណាចកំពុងតែដើរទៅមុខហើយ​ទោះបីដើរមួយជំហានគិតមួយជំហានក៏ដោយ។

តាមគម្រោងគណបក្សចាញ់ឆ្នោតរបស់ប្រធានាធិបតី ថេន សេន នឹងត្រូវផ្ទេរអំណាចទៅឲ្យគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាខាងមុខនេះ។

កាលពីសប្ដាហ៍មុនសភាចាស់របស់ប្រទេសអតីតរបបយោធានិយមមួយនេះបានផ្ទេរអំណាចទៅឲ្យសភាថ្មីរួច​រាល់ហើយ។ បច្ចុប្បន្នប្រធាននិងអនុប្រធានសភាដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី៕

ប្រភពៈ CNA

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ