ប៉ូលិស​ឥណ្ឌូនេស៊ី​ហាម​ឃាត់​បាតុកម្ម​ក្រុម​ឥស្លាម​ជ្រុល​និយម​មុន​ការ​បោះ​ឆ្នោត

ក្រុម​មន្ត្រី​ឥណ្ឌូនេស៊ី​និយាយ​ថា ប៉ូលិស​នៅ​ទីក្រុង​ហ្សាកតា បាន​ហាម​ឃាត់​ការ​ប្រមូល​ផ្ដុំ​រៀបចំ​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​ក្រុង​ហ្សាកាតា នៅ​សប្ដាហ៍​ក្រោយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ពោល​គឺ​បួន​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​នោះ គឺ​ជា​ការ​តវ៉ា​ថ្មី​បំផុត​នៅ​ក្នុង​ចំណោម​មហា​បាតុកម្ម​ជាហូរ​ហែរ​របស់​ក្រុម​មូស្លីម ប្រឆាំង​នឹង​អភិបាល​ក្រុង​ហ្សាកាតា ដែល​ជា​គ្រឹស្ត​សាសនិក ហើយ​ត្រូវ​បាន​ក្រុម​ឥស្លាម​ជ្រុល​និយម​ចោទ​ថា បាន​ប្រមាថ​មើល​ងាយ​គម្ពី​កូរ៉ាន់។

ការ​តវ៉ា​ដែលដឹកនាំ​ដោយ​ក្រុម​ប្រកាន់​តឹង និង​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់​ពាន់​នាក់​នោះ បានជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​អំពើ​ហិង្សា​ខាង​សាសនា និង​អស្ថេរភាព​នយោបាយ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​មូស្លីម​ធំ​បំផុត​នៅ​លើ​ពិភព​លោក។

ប៉ូលិស​និយាយ​ថា កាល​ពី​សប្ដាហ៍ ពួកគេ​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ពី​ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា​នេះ ដែល​ដឹកនាំ​ដោយ​រណសិរ្ស​អ្នក​ការពារ​ឥស្លាម។

អ្នកនាំ​ពាក្យ​ប៉ូលិស​ក្រុង​ហ្សាកាតា លោក អាហ្កូ យូវ៉ូណូ បាន​ប្រាប់​ថា ប៉ូលិស​នឹង​មិន​អនុញ្ញាត​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ស្នងការ​ប៉ូលិស​ឥណ្ឌូនេស៊ី​​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បាតុកម្ម​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ចរឹត​នយោបាយ និង​កើត​ឡើង​យ៉ាង​ប្រកៀក​ប្រកិត​នឹង​ពេល​វេលា​ដែល​បេក្ខជន​ទាំង​អស់ ព្រម​ទាំង​អ្នក​គាំ​ទ្រ​របស់​ពួកគេ ត្រូវ​បាន​តម្រូវ​ឲ្យ​បញ្ឈប់​ការ​ឃោសនា​នៅ​ត្រឹម​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ