មេដឹកនាំព្រឹទ្ធសភាអាមេរិក​ឯកភាពគ្នាលើកញ្ចប់ថវិកា

មេដឹកនាំនៅក្នុងព្រឹទ្ធសភាទាំងពីរគណបក្សនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានឈានដល់​ការឯកភាពគ្នាលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៨ និង ២០១៩  ដែលនេះជាការផ្លាស់ប្តូរថ្មីមួយ អាចជៀសវាងការជាប់គាំងបាន បើសិនជាកិច្ចប្រជុំបានអនុម័ត។​

ការព្រមព្រៀងគ្នានេះ បន្ទាប់ពីភាគីទាំងពីរធ្វើការងារជាមួយគ្នាច្រើនខែមកនេះ ដែលគេចាត់ទុកថា ជាការសម្រេចបានយ៉ាងធំធេងមួយ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

ការឈានដល់ចំណុចព្រមព្រៀងនេះ បានកើតឡើងកាលពីម្សិលមិញ។ ភាគីទាំងពីរបានប្រជុំជជែកគ្នា៥លើករួចមកហើយ ចាប់តាំងពីខែតុលាឆ្នាំ២០១៧មក។​

សំណើថវិកានេះ បានកាត់បន្ថយការចំណាយ ដោយផ្អែកលើច្បាប់កាលពី​ឆ្នាំ២០១១ គឺបានជំរុញមូលនិធិយោធា និងមិនមែនយោធា កម្រិត៣០០ប៊ីលានដុល្លារ។​

គណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យបានធ្វើសម្បទានឲ្យគ្នាទៅវិញមក ទាក់និងគោលនយោបាយជនអន្តោប្រវេសន៍ ដែលគណបក្សាសាធារណរដ្ឋចង់រឹតបន្តឹង ចំណែកគណបក្សប្រជាធិបតេយ្យស្នើឲ្យមានការបន្ធូរបន្ថយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ