រញ្ជួយដីបន្តបន្ទាប់នៅតៃវ៉ាន់ស្លាប់៧បាត់ខ្លួន៦៧នាក់​

រញ្ជួយដីដែលកើតមានជាបន្តបន្ទាប់នៅក្នុងដែនដីតៃវ៉ាន់កាលពីម្សិលមិញ បានបណ្តាលឲ្យមានមនុស្សស្លាប់៧នាក់ ចំណែក​៦៧នាក់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះកំពុងតែតាមស្វែងរក។​

ដំបូងឡើយការញ័រកើតឡើងកម្លាំង ៦,៤ រិច្ឆទ័រ ហើយការញ័រកើតឡើងជាបន្តបន្ទាប់ ហើយការញ័រចុងក្រោយគឺ ញ័រក្នុងកម្លាំង៥,៧រិច្ឆទ័រ។​នេះបើតាមសារព័ត៌មានChannel News Asia​។

តាមអ្នកភូមិសាស្ត្រអាមេរិកបង្ហាញថា រញ្ជួយដីនេះកើតឡើង​នៅចម្ងាយ១៩គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងហូលៀន ហើយញ័រក្នុងជម្រៅ១០,៨ គីឡូម៉ែត្រ។​

ការញ័រកើតឡើងចំនួន​៦កន្លែង ក្នុងកម្រិតជាមធ្យម៥រិច្ចទ័រ ហើយញ័រប្រមាណ២៤ម៉ោង ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ។​

ប្រទេសតៃវ៉ាន់ ទទួលរងគ្រោះរញ្ជួយដីជាមធ្យម២០ទៅ២៥ ដងក្នុង១ឆ្នាំ ដែលញ័រក្នុងកម្លាំង៥រិច្ឆទ័រ។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ