ឥណ្ឌូនេស៊ីជួយមីយ៉ាន់ម៉ាប្រឆាំងភេរវកម្ម

រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកច្បាប់ សន្តិសុខ និង នយោបាយរបស់ឥណ្ឌូនេស៊ី ថ្លែងថា ឥណ្ឌូនេស៊ី នឹងជួយដល់មីយ៉ាន់ម៉ា ក្នុងការពង្រឹងសមត្ថភាពបន្ថែម​ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ប្រទេសមីយ៉ាន់ម៉ាកំពុងតែបង្ហាញការព្រួយបារម្ភចំពោះក្រុមភេរវកម្មដែលកើតឡើងដោយក្រុមបណ្តាញរដ្ឋឥស្លាម ក្រោយពេលវិលត្រលប់វិញរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រាប់សែននាក់ដែលបានរត់គេចចេញទៅប្រទេសបង់ក្លាដេស។​ នេះបើតាមទីភ្នាក់ងារព័ត៌មានឥណ្ឌូនេស៊ី Bernama។​

តំណាងឲ្យភាគីឥណ្ឌូនេស៊ីលោក​Wirantoថ្លែងថា ឥណ្ឌូនេស៊ីចង់ចែករំលែកចំណេះដឹង និង បទពិសោធន៍ ការពារការវាយប្រហារពីក្រុមភេរវកម្ម។​ លោកបន្តថា ពេលនេះ ក្រុមរដ្ឋឥស្លាមកំពុងតែថយចុះឥទ្ធិពលរបស់ខ្លួននៅហ្វីលីពីន ហើយកំពុងតែស្វែងរកមូលដ្ឋានថ្មី ដែលពួកគេបារម្ភថា អាចជាប្រទេសមីយ៉ាន់ម៉ា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ