ពន្ធនាគារត្រពាំងផ្លុងមិនទាន់ទទួលបញ្ជាឲ្យនាំលោក កឹម សុខា ចូលរួមសវនាការទេ

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ប្រធានពន្ធនាគារត្រពាំងផ្លុងថ្លែងថា រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ លោកមិនទាន់ទទួលបានលិខិតពីតុលាការកំពូល ដើម្បីនាំលោក កឹម សុខា ចូលរួមសវនាការសវនាការសុំនៅក្រៅឃុំនៅថ្ងៃសុក្រស្អែកនេះនៅឡើយទេ។​

ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង លោក ភិន យ៉ាន ប្រាប់វីអូឌីនៅថ្ងៃល្ងាចនេះថា លោកនៅមិនទាន់ទទួលបានលិខិតពីតុលាការឲ្យនាំខ្លួនលោក កឹម សុខា ទៅចូលរួមសវនាការនៅឡើយទេ ប៉ុន្តែលោកថា ប្រសិនល្ងាចនេះលោកទទួលបានខាងពន្ធនាគារនឹងនាំទៅ។

លោកថា៖ «ខ្ញុំអត់ទាន់មានគោលការណ៍អីត្រូវដឹងជញ្ជូនអត់ផង។ បាទអត់ទាន់បានទទួលផង»។

វីអូឌី មិនទាន់អាចសាកសួរលោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូលបានទេនៅថ្ងៃនេះ ដោយទូរសព្ទមិនអាចទាក់ទងបាន។​

តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា នៅថ្ងៃស្អែកនេះ។

កាលពីថ្ងៃទី១ខែកុម្ភៈ សាលាឧទ្ធរណ៍បានបើកសវនាការសុំនៅក្រៅឃុំលើសំណុំរឿងនេះ ហើយសមត្ថកិច្ចបាននាំខ្លួនលោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងតាំងពីរម៉ោង​២យប់ធ្វើដំណើរមកកាន់ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ