យ៉ាងហោចណាស់ពលរដ្ឋចំនួន៦នាក់ស្លាប់ និងជាង១៥នាក់រងរបួស នៅស្រុកស្នួល ខេត្តក្រចេះក្នុងហេតុការណ៍ សមត្ថកិច្ចបង្ក្រាបលើជម្លោះដីធ្លី។
បើតាមមន្ត្រីអាដហុកប្រចាំខេត្តក្រចេះលោក ប៊ី វន្នី ឲ្យដឹងថា ពេលនេះ របាយការណ៍បឋមពលរដ្ឋ៦នាក់ស្លាប់ និង ជាង១៥នាក់រងរបួស កំពុងបញ្ជូនទៅសង្គ្រោះ។
នៅថ្ងៃនេះ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេមត់ ប្រមាណ២០០នាក់ផ្ទុះការតវ៉ានៅថ្ងៃនេះ ហើយមានការបាញ់បង្ក្រាបកើតឡើង។
បើតាមវីឌីអូ ដែលចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីរូបភាពពលរដ្ឋតវ៉ារត់រញ៉េរញ៉ៃ មានកងកម្លាំងកាន់កាំភ្លើង និង ផ្ទុះកាំភ្លើង។