អតីតនាយករដ្ឋមន្ត្រីថៃព្រមានពីហានិភ័យនៃការធ្លាក់សេដ្ឋកិច្ចនិងប្រជាធិបតេយ្យ

(រូបភាពពី Reuters)

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថ្លែងថាបើអ្នកនយោបាយមិនស្រលាញ់ប្រជាពលរដ្ឋខ្លួននោះនឹងជួបហានិភ័យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ​ ហើយសេដ្ឋកិច្ចជាតិក៏មានគ្រោះថ្នាក់ដែរ។​

ការព្រមានរបស់លោក ថាក់ស៊ីន ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅពេលដែលថ្លែងពីក្រៅប្រទេសទៅកាន់អ្នកនយោបាយគាំទ្រលោកជាង១០០នាក់​នៅក្នុងប្រទេសថៃតាមរយៈSkype។​ លោកមិនបានបរិយាយលម្អិតលើចំណុចនេះទេដោយគ្រាន់តែភ្ជាប់ទៅនឹងសារជូនពរប្រជាពលរដ្ឋរបស់ខ្លួនមុនចូលឆ្នាំប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Channel News Asia។​

នៅប៉ុន្មានខែចុងក្រោយបន្តបន្ទាប់នេះលោក ថាក់ស៊ីន ដែលត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦នោះបានបង្កើនការរិះគន់ជាបន្តបន្ទាប់លើរដ្ឋាភិបាលយោធាបច្ចុប្បន្ន។​

ថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី ហើយប្រទេសនេះ​បានធ្លាក់ចុះផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤មកគឺពេលដែលមានការតវ៉ាតាមដងផ្លូវនិងព្រឹត្តិ​ការណ៍រដ្ឋប្រហារ។​

លោក ថាក់ស៊ីន ថ្លែងថាបច្ចុប្បន្ននេះប្រជាពលរដ្ឋថៃកំពុងតែជួបការលំបាកដោយសារតែសេដ្ឋកិច្ចចុះខ្សោយ។​

នៅប្រទេសថៃមានចលនាតវ៉ាប្រឆាំងអ្នកនយោបាយជាច្រើនលើកក្នុងការតវ៉ាកាលពីឆ្នាំ២០១០នៅខែមេសានិងឧសភាបានឈានដល់ក្រុមយោធាបង្រ្កាបបានបណ្តាលឲ្យមនុស្ស៩១នាក់ស្លាប់ដែលភាគច្រើនជាអ្នកគាំទ្រលោក ថាក់ស៊ីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ