កម្ពុជាតម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុផ្ដល់ព័ត៌មានគណនីពលរដ្ឋអាមេរិកនៅកម្ពុជា

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 10:37 AM | អភិបាលកិច្ចល្អ | 0 | 4702 អគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បាន​ប្រាប់​ទៅ​បណ្ដា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់ ឲ្យ​បញ្ជូន​ព័ត៌មាន​នៃ​គណនី​ធនាគារ​ពលរដ្ឋ​អាមេរិក ទៅ​ឲ្យ​ខ្លួន​ឲ្យ​បាន​មុន​ដំណាច់​ខែ​មិថុនា​ខាង​មុខ ដោយ​ថា ធ្វើ​ឡើង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ប្រទេស​កម្ពុជា និង​អាមេរិក។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី០​៣ ខែ​មេសា​កន្លង​មក​នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រៀបរាប់​ថា ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នានា ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អនុលោភាព​អន្តរជាតិ និង​អនុលោម​ភាព​ពន្ធ​ចំពោះ​គណនី​ក្រៅ​ប្រទេស​របស់​អាមេរិក។

ដោយ​យោង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នេះ អាជ្ញាធរ​ពន្ធដារ​កម្ពុជា​មួយ​នេះ បាន​ប្រាប់​ទៅ​ធនាគារ សហគ្រាស​ធានា​រ៉ាប់​រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់ ឲ្យ​បញ្ជូន​ព័ត៌មាន​គណនី​ជន​ជាតិ​អាមេរិក ទៅ​ឲ្យ​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ខាង​មុខ​នេះ។

អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ព្រមាន​ទៅ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់ ឲ្យ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​ខក​ខាន​មិន​បាន​អនុវត្ត​ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required