​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​អាជ្ញាធរ​មិនទាន់​ឲ្យ​លើ​កអង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ​

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

គណបក្សប្រឆាំងឲ្យដឹងថា អាជ្ញាធរខេត្តកណ្ដាល នៅតែមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ លើកអង់តែនទូរទស្សន៍ព្រះអាទិត្យ (SUN TV) នៅក្រុងតាខ្មៅ តាមការស្នើសុំនៅឡើយទេ ដោយអះអាងថា មានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងតវ៉ា។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ មកដល់ពេលនេះលោកមិនទាន់ទទួលបានព័ត៌មានពីការអនុញ្ញតឲ្យលើកអង់តែន ទូរទស្សន៍របស់គណបក្ស តាមការស្នើសុំនៅឡើយទេ។ លោកថា ការមិនទាន់ឲ្យលើកនេះ លោកថា អាជ្ញាធរអះអាងថាមានពលរដ្ឋប្តឹងថាខ្លាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅតំបន់នោះ។

លោក យឹម សុវណ្ណ បញ្ជាក់ថា នៅពេលគណបក្សសង្គ្រោះជាតិ សួរទៅអាជ្ញាធរអំពីបណ្តឹងនោះ លោកថា អាជ្ញាធរឆ្លើយថាចាំរកមើលបណ្តឹងនោះសិន។ អ្នកនាំពាក្យរូបនោះបង្ហាញជាចង្ងល់ថា អង់តែនទូរទស្សន៍ជាច្រើននៅជាយក្រុង បានសាងសង់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅ ប៉ុន្តែលោកថា មិនឃើញមានអាជ្ញាធរចុះទប់ស្កាត់នោះទេ។

វីអូឌី(VOD) មិនទាន់សុំការបំភ្លឺពីអភិបាលក្រុងតាខ្មៅ លោក ហេង ធាម បាននៅឡើយ។

ស្ថាននីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងលើកអង់តែននោះ មានទីតាំងនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។

គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរនៅក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ក្រោយមក គណបក្សប្រឆាំងអះអាងទៀតថា ស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំ២០១៦នេះ ដំណើរការស្នើសុំលើកអង់តែនទូរទស្សន៍កំពុងជាប់គាំងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ