ក្រសួងឈប់ឲ្យចែកចាយកាហ្វេម្យ៉ាងដែលមានផ្ទុកឱសថបំប៉នផ្លូវភេទប៉ះពាល់អាយុវជីវិត

រូបភាព៖ ពីក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលប្រកាសឲ្យប្រមូលកាហ្វេចង្អុលមេឃ មកកម្ទេចចោលជាបន្ទាន់ ដោយថាកាហ្វេនោះមាន ផ្ទុកឱ​សថ​បំប៉​​នផ្លូ​វ​ភេ​ទ បង្កគ្រោះថ្នាក់ដល់អាយុជិវិត​អ្នក​​​​​ផឹក។

សេ​ចក្តីជូនដំណឹងចុះថ្ងៃទី៨ខែឧសភានេះ ក្រសួងសុខាភិបាលលើកឡើងថា បច្ចុប្បន្ននេះ មានការចែកចាយការហ្វេ ចង្អុលមេ​ឃមា​នផ្ទុកឱសថឈ្មោះ sildenafil ដែលប្រើប្រា​ស់សម្រាប់បង្កើ​នតណ្ហាផ្លូវភេ​ទ​បុ​រស​ ។ក្រសួងថា កាហ្វេនេះអាចបង្ក​គ្រោះ​​​​​ថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ ពិសេសអ្នកចូលចិត្ត​ផឹកកាហ្វេចង្អុ​លមេ​ឃ​នេះ​។

ក្រសួ​ងសុខាភិបាល រំឭកឲ្យមន្ទីរសុខាភិបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ រួមទំាងគ្រប់បណ្តាសាខាកាហ្វេចង្អុលមេឃ តូ​ប​លក់ទំនិញ និងតូបលក់ភេជ្ជៈផ្សេងៗ ត្រូវប្រមូលត្រឡប់មកវិញជា​បន្ទាន់នូវផលិតផល​កាហ្វេចង្អុល​មេឃដើម្បីយកមកកម្ទេចោល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ