សេដ្ឋ​កិច្ច​ជប៉ុន​​កំណើន​លើស​ការ​ព្យាករ​នៅ​ត្រីមាស​ទី​១

សេដ្ឋកិច្ចជប៉ុន មានកំណើនហួសពីការប៉ាន់ប្រមាន នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំនេះ ខណៈការចំណាយនៅទីក្រុងតូក្យូ បានធ្លាក់ចុះ ប៉ុន្តែ ក្ដីបារម្ភអំពីការធ្លាក់ចុះចំណាយ និងការនាំចេញ នៅតែបន្តកើតមាន។

លោក Shuji Tonouchi អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Mitsubishi UFJ Morgan Staley Securities បាននិយាយថា កំណើនសេដ្ឋកិច្ចនេះ មានចំនួនតិចតួច ហើយនៅពេលធៀបនឹងកំណើនប្រចាំឆ្នាំ កំណើនសេដ្ឋកិច្ចនេះ នៅមិនទាន់ខ្លាំងទេ។

លោកបន្ថែមថា រដ្ឋាភិបាលគួរតែផ្ដោតលើមធ្យោបាយនានា ដើម្បីជួយដល់អ្នកមានចំណូលទាប ប៉ុន្តែ ការចំណាយ អាចនឹងមិនកើនឡើងច្រើន ប្រសិនបើទំនុកចិត្តរបស់ពលរដ្ឋវិលទៅអាក្រក់នោះ។

ភាពរឹងមាំបន្តទៀតរបស់ប្រាក់យ៉េន អាចកាត់បន្ថយផលចំណេញនៃការនាំចេញ ហើយមិនជំរុញឲ្យក្រុមហ៊ុនបង្កើនការវិនិយោគ និងប្រាក់ឈ្នួលបុគ្គលិកនោះឡើយ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយថា លោកនឹងប្រកាសពីវិធានការសេដ្ឋកិច្ចបន្ថែមទៀត នៅក្នុងសរទរដូវនេះ ប៉ុន្តែ ក្រុមសេដ្ឋវិទូ ព្រួយបារម្ភថា គោលនយោបាយរបស់លោក អាបេ នឹងមិនអាចជួយដល់ប្រជាជនមានចំណូលទាប និងបង្កើនកំណើនសេដ្ឋកិច្ចនោះឡើយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានទិន្នន័យនៃខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បានរាយការណ៍ថា សេដ្ឋកិច្ចជប៉ុន មានកំណើនក្នុងអត្រា ១.៩ភាគរយនៅត្រីមាសទី ១ ក្នុងឆ្នាំនេះ ធៀបនឹងអត្រាកំណើន ១.៧ភាគរយនៅឆមាសទី ១ ឆ្នាំកន្លងមក។

ការចំណាយដែលជាធាតុផ្សំសំខាន់មួយនៃផលិតផលសរុបក្នុងស្រុក បានធ្លាក់ចុះពីអត្រា ១.៤ភាគរយ មកនៅត្រឹម ០.៧ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ