ថៃចាប់​ខ្មែរ​ជាង​២០នាក់​បញ្ជូន​ទៅពន្ធនាគារ​ដោយចោទថា​ក្លែង​បន្លំឯកសារ​ឆ្លងដែន

អាជ្ញាធរ​ប្រទេស​ថៃ​បាន​ចាប់​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​ជាង​២០នាក់​ទៅ​ពន្ធ​នាគារ​រង់​ចាំ​ការ​កាត់​ទោសដោយចោទថាប្រើ​ប្រាស់​​​លិខិ​ត​ឆ្លង​ដែនក្លែង​ក្លាយ​ចូល​ទៅ​ទឹក​ដី​ថៃ។

ក្នុង​សេច​ក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៦ មិថុនា​ ឆ្នាំ​២០១៧ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​១២ ដល់​៥០​ឆ្នាំ​ចំនួន​២៤នាក់ ក្នុង​នោះ​មាន​ស្រី ១០នាក់ និង​ក្មេង​៣នាក់ ​ត្រូវ​បានអាជ្ញាធរ​ខេត្ត​សាកែវចាប់ខ្លួន​កាលពីថ្ងៃ​ទី​ ៣០ ឧសភា ​បញ្ជូន​ទៅឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​​ពន្ធនាគារ​ខេត្ត​នេះ​រង់​ចាំឡើង​តុលាការ បន្ទាប់ពី​សមត្ថកិច្ច​ប្រទេស​នេះ​រក​ឃើញ​ថា ពួកគេ​ទាំង​នោះ​មាន​បំណង​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃដោយ​ប្រើ​ប្រាស់​ឯក​សារ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ។

បើ​តាម​ក្រសួងការបរទេស​ បច្ចុប្បន្នស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​កំពុង​ស្វែង​រក​មេធាវីស្ម័គ្រ​ចិត្តជួយ​ការ​ពារក្តី​ដល់​អ្នក​ទាំង​នោះ​ ហើយ​ក៏​កំពុង​ស្នើ​សុំ​ការ​យោ​គយល់​លើក​លែង​ទោស​ដល់​ពល​រដ្ឋខ្មែរ​ទាំង​២៤​នាក់​នោះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ