ក្រសួង​អប់​រំណែ​នាំ​ដល់​បុគ្គលិកអប់​រំនិង​អ្នក​សិក្សាឲ្យ​មាន​វិធានការ​​ថែ​ទាំ​ភ្នែក

ក្រសួងអប់រំបានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសាធារណៈនិងឯកជនទាំងអស់ក្នុងការណែនាំដល់បុគ្គលិករបស់ខ្លួននិងសិស្សនិសិ្សតទាំងអស់នូវវិធានការថែទាំភ្នែក ដើម្បីលុបបំបាត់ភាពពិការនិងបង្ការជំងឺ។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី៣០ មិថុនា ដែលវីអូឌីទើបទទួលបាន ក្រសួងអប់រំឲ្យដឹងថារបាយការណ៍ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាលបានបង្ហាញថាកុមារ១៥នាក់ក្នុងចំណោម១ម៉ឺននាក់មានភាពពិការភ្នែក។ ដោយមើលឃើញថាអត្រានេះអាចនឹងកើនឡើងច្រើននាពេលបច្ចុប្បន្ន ក្រសួងបានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធាណៈនិងឯកជនទាំងអស់ក្នុងការណែនាំដល់បុគ្គលិកនិងសិស្ស និសិ្សតទាំងអស់របស់ខ្លួនក្នុងការថែទាំភ្នែកដោយណែនាំឲ្យរក្សាគម្លាតយ៉ាងតិច៣០សង់ទីម៉ែត្រ ពីសៀវភៅឬក្រដាសនិងមានពន្លឺគ្រប់គ្រាន់។ ក្រសួងបន្ថែមទៀតថាក្នុងការអាន ការមើលទូរទស្សន៍ កុំព្យូទ័រនិងឧបករណ៍អេឡិចត្រូនិច មិនត្រូវដេកអានឬដេកប្រើប្រាស់ឧបករណ៍ទាំងនោះឡើយនិងត្រូវសម្រាក១ម៉ោងម្តងពី១០ទៅ១៥នាទីនិងត្រូវទទួលទានទឹកឲ្យបានច្រើននិងបរិភោគអាហារឲ្យគ្រប់គ្រាន់ ជាពិសេសអាហារដែលមានជីវជាតិអា។

ក្រសួងបានបន្ថែមទៀតថានៅពេលមានបញ្ហាទាក់ទងទៅនឹងភ្នែក ត្រូវទៅទទួលសេវាព្យាបាលពីគ្រូពេទ្យឯកទេសភ្នែក ជៀសវាងការព្យាបាលដោយខ្លួនឯងឬតាមគ្នានិងហាមប្រើថ្នាំបុរាណដាក់ភ្នែក។ សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅត្រូវទៅពិនិត្យភ្នែកមួយឆ្នាំម្តង។

បើតាមសេចក្តីណែនាំនេះ ក្រសួងបានឲ្យដឹងថាជំងឺភ្នែកដែលកើតមានជាញឹកញាប់ចំពោះកុមារកម្ពុជាមានដូចជាជំងឺភ្នែកក្រហម  ជំងឺរលាកត្របកភ្នែក ភ្នែកអាឡែកហ្ស៊ី ជំងឺភ្នែកស្ងួតឬរបួសឬបះទង្គិចគ្រាប់ភ្នែកជាដើម។ របាយការណ៍ឆ្នាំ២០១១នៃក្រសួងសុខាភិបាលឲ្យដឹងថា ក្នុងចំណោមកុមារដែលពិការភ្នែកទាំងអស់គឺ៥៥ភាគរយបណ្តាលមកពីបញ្ហាសម្លាក់កញ្ចក់ភ្នែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ