អាមេរិក​និងកូរ៉េខាងត្បូងដំឡើងប្រព័ន្ធការពារមីស៊ីលទាំងភាពចម្រូងចម្រាស់

(រូបភាពពី BBC​)

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាដាក់បំពាក់ប្រព័ន្ធការពារមីស៊ីលនៅក្នុងតំបន់ទាំងភាពចម្រូងចម្រាស់ ក្រោមហេតុផលថាដើម្បីការពារពីការវាយប្រហារពីកូរ៉េខាងជើង។

ស្ថានីយ៍ការពារសុវត្ថិភាពតំបន់កម្រិតខ្ពស់បញ្ជាក់ថាការដំឡើងប្រព័ន្ធការពារមីស៊ីលនេះធ្វើឡើងដើម្បីការពារការវាយប្រហារពីកូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន BBC។

ស្ថានីយ៍ការពារសុវត្ថិភាពតំបន់កម្រិតខ្ពស់ (THAAD) គឺជាប្រព័ន្ធរបស់យោធាអាមេរិកដែលរចនាឡើងដើម្បីបាញ់ទម្លាក់កំជ្រួចឆ្លងទ្វីបកម្រិតខ្លីនិងមធ្យម។ ជុំវិញព័ត៌មាននេះនៅមិនទាន់បញ្ជាក់ឲ្យបានច្បាស់ថាត្រូវដំឡើងនៅកន្លែងណានិងអ្នកណាជាអ្នកគ្រប់គ្រងនៅឡើយ។

អាមេរិកនិងកូរ៉េខាងត្បូងបានពិភាក្សាពីការដំឡើងប្រព័ន្ធការពារមីស៊ីលនេះតាំងពីខែកុម្ភះគឺចាប់ពីពេលដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបកម្រិតវែង។ ប៉ុន្តែគម្រោងនេះត្រូវបានចិនថ្កោលទោស។

ស្ថានីយ៍ការពារសុវត្ថិភាពតំបន់កម្រិតខ្ពស់អាចមានលទ្ធភាពក្នុងការចាប់និងបាញ់កំទេចមីស៊ីរបស់កូរ៉េខាងជើងបាន ប៉ុន្តែចិនបានថ្កោលទោសហើយថាប្រព័ន្ធនេះអាចបំផ្លាញដល់ផលប្រយោជន៍និងស្ថិរភាពដល់ប្រទេសនៅក្នុងតំបន់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ