ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២២នាក់មួយថ្ងៃម្សិលមិញ

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ២២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍ដែល​ផ្សាយ​លើ​គេហទំព័រ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា បទល្មើស​គ្រឿង​ញៀន ១៧​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ដោយ​ឃាត់​ជន​សង្ស័យ​ដល់​ទៅ ២២​នាក់ ក្នុង​នោះ​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន ១៥​នាក់។

ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន បាន​រក​ឃើញ​ថា បញ្ហា​ឧក្រិដ្ឋកម្ម​គ្រឿង​ញឿន គឺ​ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

បទល្មើស​គ្រឿង​ញៀន ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​រៀង​រាល់​ថ្ងៃ ដោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង ៨​ពាន់​នាក់​ហើយ គិត​ចាប់​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ