ប្រមុខកាទូតកម្ពុជានឹងទៅបំពេញទស្សនកិច្ច២ថ្ងៃនៅភូមា

ប្រមុខ​កាទូត​កម្ពុជា គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​រយៈ​ពេល ២​ថ្ងៃ​ នៅ​ប្រទេស​ភូមា នៅ​សប្ដាហ៍​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នឹង​ចាប់​ផ្ដើម​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ភូមា ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​កាទូត​កម្ពុជា​គ្រោង​ជួប​ជាមួយ​មេដឹកនាំ​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សា​រដ្ឋ និង​ជា​ប្រមុខ​កាទូត​ភូមាផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​កាទូត​កម្ពុជា​​រូប​នេះ មាន​គោល​បំណង​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ