រដ្ឋាភិបាលសម្រេចឲ្យផ្អាកការដកហូតអាករលើសេវាហិរញ្ញវត្ថុ

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​​ដក​ហូត​អាករ​តម្លៃ​បន្ថែម​លើ​សេវា​ហិរញ្ញវត្ថុ​ ដោយ​មិន​មាន​ពេល​កំណត់ តែ​ជាង​មួយ​ខែ​ក្រោយ​ពី​បទ​ប្បញ្ញត្តិ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​អនុវត្ត​។ នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពីរ​ថ្ងៃ​មុន​នេះ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​អំពី​ការ​ដក​ហូត​អាករ​លើ​តម្លៃ​បន្ថែម​លើ​សេវា​ហិរញ្ញវត្ថុ​មូលដ្ឋាន នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​កន្លង​មក​នេះ។

ប៉ុន្តែ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ដក​ហូត​អាករ​លើ​តម្លៃ​បន្ថែមនៃ​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​​នេះ រហូត​ទាល់​តែ​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

លោក គង់ វិបុល បាន​បញ្ជាក់​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ថា ស្ថាប័ន​លោក​នឹង​បន្ត​ជជែក​គ្នា​ជាមួយ​វិស័យ​ហិរញ្ញវត្ថុ​ឯកជន ដើម្បី​សិក្សា​លម្អិត​ឡើង​វិញ​នូវ​និយម​ន័យ​នៃ​ពាក្យ “សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ” និង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​លើ​សេវា​មិន​មែន​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ