សមត្ថកិច្ចដុតស្លាបនិងជង្គង់មាន់នាំចូលពីថៃខូចគុណភាពជាង៦០០គីឡូ

(នគរបាលជាតិ)

ផលិតផល​ស្លាប​​និង​ជង្គង់​មាន់ខូច​គុណភាព​ជាង៦០០គីឡូ​ ត្រូវ​បាន​មន្ត្រី​កាំ​កុង​ត្រូលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យចាប់បាននិងដុតបំផ្លាញចោលកាលពីម្សិលមិញ ខណៈឈ្មួញព្យាយាមនាំពីថៃ​ចូលចែកចាយលើទីផ្សារកម្ពុជា។​​

បើតាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ អគ្គស្នង​ការដ្ឋាននគរបាល​ជាតិឲ្យដឹងថា ផលិតផលមាន់ខូចគុណភាពទាំងនេះ ឈ្មួញបង្កប់ក្នុងឥវ៉ាន់ផ្សេងគ្រោងចែកចាយលើទីផ្សារកម្ពុជា។​

ប្រភព​ដដែល​បាន​បន្ត​ថា ផលិតផល​ស្លាប​និងជង្គង់​មាន់​​ទាំង​នេះ​មាន​ទម្ងន់ប្រមាណ៦២០គីឡូក្រាម គឺជា​ប្រភេទ​ទំនិញកាក​សំណល់ដែល​ប្រទេស​ថៃ​បោះ​ចោល ហើយ​ឈ្មួញ​ខ្មែរយក​មក​នាំ​ចូល​ខុស​ច្បាប់។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​មិន​អាចចាប់​ខ្លួន​ឈ្មួញខុស​ច្បាប់​ដែល​នាំ​ចូល​ផលិតផល​នេះទេ ដោយ​ថា​ឈ្មួញអ្នក​នាំ​ចូល​នោះបាន​រត់​គេច​ខ្លួន​បាត់​មុន​ពេលសមត្ថកិច្ច​ទៅ​ដល់​ទីតាំង​បង្ក្រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ