មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក មិន ឃិន បាន​ទទួលមរណភាព

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកកម្មពិសេស លោក មិន ឃិន (រូបភាពពីហ្វេសប៊ុកលោក មិន ឃិន)

អតីតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកកម្មពិសេស លោក មិន ឃិន បានទទួលមរណភាពនៅព្រឹកថ្ងៃទី៨ខែកញ្ញានេះនៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សុះ មុះសិន បានបញ្ជាក់ថា លោក មិន ឃិន បានទទួលមរណភាពដោយសារជំងឺនៅក្នុងជន្មាយុ៧៨ឆ្នាំ។ លោកបញ្ជាក់ថា ពេលនេះសព លោក មិន ឃិន នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសថៃនៅឡើយ។

លោក មិន ឃិន បានប្តូរតួនាទីពីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាទៅជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសដោយហេតុផលថា មានជំងឺប្រចាំកាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ