នាយករដ្ឋមន្ត្រីថៃស្នើសុំលោក Jack Ma ជួយគាំទ្រផលិតផលថៃ

លោក Jack Ma និងលោក ប្រាយុទ្ធ ចាន់អូចា(រូបភាពពីបាងកកប៉ុស្តិ៍)

នាយករដ្ឋមន្ត្រីថៃក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន បានស្នើសុំឲ្យលោក Jack Ma អ្នកជំនួញជោគជ័យមួយនៅក្នុងប្រទេសនោះសហការជួយគាំទ្រផលិតនិងសេវាកម្មរបស់ថៃ។

នៅដំណើរទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងទីក្រុង Hangshou កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ ចាន់អូចា បានណាត់ជួបជាមួយលោក Jack Ma ហើយស្នើសុំឲ្យជួយគាំទ្រសហគ្រាសធនតួច និងមធ្យមរបស់ថៃ តាមរយៈក្រុមស្ថានិក អាលីបាបា។ លោក ប្រាយុទ្ធ ក៏ស្នើឲ្យលោក Jack Ma ជួយទិញផលិត ផលកសិកម្មរបស់ថៃទៅលក់នៅចិននិងចែកចាយនៅទីផ្សារអាស៊ីបន្តទៀត។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។

លោក Ma ថ្លែងប្រាប់នាយករដ្ឋមន្ត្រីថៃវិញថា សហគ្រាសធនតួចនិងធនមធ្យមនៅថៃស្ថិតនៅក្នុងគោលដៅសកម្មភាពរបស់ក្រុមលោក។ លោក Ma បន្តថា នេះជាសករាជថ្មីសម្រាប់ការលក់ផលិតផលនិងសហការផ្នែកហិរញ្ញវត្ថុរបស់ក្រុមលោក។

មហាសេដ្ឋីជនជាតិចិនរូបនេះបានស្នើឡើងឲ្យថៃប្រើប្រាស់សម្ភារៈនិងប្រើប្រព័ន្ធអាលីបាបា ក្នុងការនាំចេញ អង្ករ ផ្លែឈើ រួមទាំងផ្លែធូរ៉េនផងទៅកាន់ទីផ្សារប្រទេសចិននិងបណ្តាប្រទេសអាស៊ានផ្សេងទៀត។

លោក Ma ក៏បានលើកឡើងដែរថា អាលីបាបា អាចប្រើប្រព័ន្ធរបស់ខ្លួនក្នុងការជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសថៃឲ្យពលរដ្ឋចិនទៅលេងបានកាន់តែច្រើនថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ