Malala ជំរុញឲ្យពិភពលោកអន្តរាគមន៍ករណីរ៉ូហ៊ីងយ៉ា

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព Malala Yousafzai បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ជួយជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលកំពុងរងការទុក្ខបុកម្នេញពី រដ្ឋាភិបាលមីយ៉ាន់យ៉ាខ្លាំងក្លា ក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី។​

យុវតីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព​ ជាជនជាតិ​ប៉ាគីស្ថានរូបនេះ ក៏បានជំរុញឲ្យលោកស្រី អ៊ុង​ សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ត្រូវនិយាយចេញបញ្ហានេះ ឲ្យទូលាយដើម្បីស្វែងរកដំណោះស្រាយ។​ Malala ថ្លែងថា ពេលនេះ មិនអាចនៅបន្តរក្សាភាពស្ងៀមស្ងាត់បានទៀតទេ ខណៈពលរដ្ឋរាប់សែននាក់បាននាំគ្នាជម្លៀសចេញពីប្រទេស ហើយជាច្រើននាក់ត្រូវបានសម្លាប់។ ​នេះបើតាមសារព័ត៌មាន ​BBC។​

Malala បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ​ត្រូវចេញមុខទទួលខុសត្រូវ ឆ្លើយតប នឹងបញ្ហាការប្រើហិង្សា  សម្លាប់រង្គាល​លើជនជាតិ​ភាគតិចទាំងនេះ ឲ្យបានទាន់ពេល​។​

បញ្ហាហិង្សាលើជនជាតិភាគតិចរ៉ុហ៊ីងយ៉ាបច្ចុប្បន្នកំពុងតែធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងលើ លោកស្រីអ៊ុង សានស៊ូជី ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពមួយរូបដែរ ហើយមិនអាចដោះស្រាយបញ្ហាទាំងនេះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ