មហាសេដ្ឋីរបស់ចិនស្វែងរកសិទ្ធិជ្រកកោណ​នៅអាមេរិក​

មហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តច្រើន​ប្រចាំទីក្រុង New York សហរដ្ឋអាមេរិក​ រងការចោទថា បានប្រព្រឹត្តអំពើពុករលួយ កំពុងស្វែងរកសិទ្ធិជ្រកកោណនៅសហរដ្ឋអាមេរិក។​

លោក Guo Wengui ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា Miles Kwok ជាអ្នកប្រឆាំងការដឹកនាំនៃរបបកុម្មុយនីស្តចិន។ ​នេះបើតាមសារព័ត៌មាន​ BBC។

មេធាវីការពារក្តីឲ្យមហាសេដ្ឋីរូបនេះបានថ្លែងថា រដ្ឋអំណាចទីក្រុងប៉េកាំងកំពុងតែស្វែងរកការចាប់ខ្លួ​ន​កូនក្តីរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់​ហេតុផលនៃ​ការចោទប្រកាន់ច្បាស់លាស់នោះទេ។​

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ​ចិន​បានផ្សព្វផ្សាយថា មហាសេដ្ឋីវ័យ៥០ឆ្នាំរូបនេះ បានសូកប៉ាន់អនុរដ្ឋមន្ត្រីម្នាក់ និង កំពុងជាប់ចោទពីបទឧក្រិដ្ឋផ្សេងៗទៀត។​​

លោក Guo Wengui បានចាកចេញពីប្រទេសចិនតាំងពីឆ្នាំ២០១៤ ហើយបានផ្សព្វផ្សាយជាបន្តបន្ទាប់ជាវីឌីអូ តាមរយៈ Twitter និង YouTube ដោយចោទប្រកាន់​មេដឹកនាំជាន់ខ្ពស់របស់ចិន​ថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងនោះរួមទាំងសមាជិកគណបក្សកុម្មុយនីស្តចិន អង្គភាពប្រឆាំងអំពើពុករលួយជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ