គ្រួសារ ឌូទើតេ រងការចោទថាជួញដូរគ្រឿងញៀនជាមួយចិន​

ក្រុមគ្រួសារមេដឹកនាំហ្វីលីពីន ដែលល្បីឈ្មោះខាងការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀននោះ រងការចោទថា ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន មេតាំហ្វេតាមីន ​ដឹកតាមកប៉ាល់ពីប្រទេសចិនក្នុងតម្លៃប្រមាណ ១២៥,៤លានដុល្លារអាមេរិក។

កូនប្រុសនិងកូនស្រី របស់លោក ឌូទើតេ រងការចោទថា ជាអ្នករៀបចំក្នុងការរត់ពន្ធគ្រឿងញៀននេះ គឺឈ្មោះ  Paolo Duterte និង Manases Carpio។​

ទោះយ៉ាងណាកូនប្រុសម្នាក់របស់លោក ឌូទើតេ លោក​ Paolo Duterte បានថ្លែងប្រាប់ព្រឹទ្ធសភាថា ការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ គឺគ្រាន់តែជាការចោទប្រកាន់ន័យនយោបាយ ចង់បង្ខូចកេរ្តិ៍ឈ្មោះក្រុមគ្រួសាររបស់ខ្លួន​តែប៉ុណ្ណោះ។​

លោក​ ឌូទើតេ ជាអ្នកដែលដឹកនាំការធ្វើសង្គ្រាមគ្រឿងញៀន សម្លាប់មនុស្សអស់​រាប់ពាន់នាក់ ដោយលោកថា ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមហើយថា បើក្រុមគ្រួសាររបស់លោក​ជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬ អំពើពុករលួយនោះលោក​នឹងលាលែងចេញពីតំណែង ទុកឲ្យច្បាប់ចាត់ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ