ភ្លៀងនិងព្យុះបោកបក់ខ្លាំងនៅប្រជុំកោះរបស់អង់គ្លេស

ព្យុះ Hurricane Irma បានបោកបក់នាំទាំងទឹកភ្លៀងខ្លាំងនៅប្រជុំកោះ Turks និងកោះ Caicos របស់អង់គ្លេស ដែលមានទីតាំងនៅ​មហាសមុទ្រអាតាឡង់តិច បន្ទាប់ពីការបោកបក់​ចេញពីតំបន់ Caribbean ជាតំបន់​នៅឈូងសមុទ្រម៉ិចស៊ិកូ។​

សារព័ត៌មាន BBC បានឲ្យដឹងថា ខ្យល់ព្យុះនោះមានកម្លាំងខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ច្រើន​ គឺក្នុងល្បឿនប្រមាណ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។​

ព្យុះប្រភេទនេះ បានវាយប្រហារខ្លាំងក្លានៅក្នុងប្រទេស Haiti ដែលបង្កឲ្យមានទឹកជំនន់ និង បានបំផ្លាញហេរដ្ឋារចនាសម្ព័ន្ធជាច្រើន​កាលពីឆ្នាំ២០១០ ហើយទើបតែស្តារបានការខូចខាតឡើងវិញ។​

អង្គការមនុស្សធម៌អន្តរជាតិ​កាកបាតក្រហម បានធ្វើការប៉ាន់ប្រមាណថា ឥទ្ធិពលនៃខ្យល់ព្យុះនេះ និងធ្វើឲ្យរងផលប៉ះពាល់ដល់មនុស្សប្រមាណ​១,២លានទៅ ២៦លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ