តុលាការខេត្តកណ្តាលរុះរើផ្ទះមន្ត្រីកងរាជអាវុធហត្ថថាជាការអនុវត្តន៍ច្បាប់​

ប្រភពរូបភាពពីហ្វេសប៊ុកលោក សម រង្សី

កងកម្លាំងចម្រុះខេត្តកណ្ដាល នៅថ្ងៃសុក្រនេះ បានចុះរុះរើផ្ទះប្រជាពលរដ្ឋ ៣គ្រួសារតាមអំណាចសាលដីកាតុលាការកំពូល ដែលក្នុងចំណោម​នោះ១គ្រួសារជាមន្ត្រីកងរាជអាវុធហត្ថ។​

ផ្ទះរបស់​គ្រួសារទាំងបីដែលសមត្ថកិច្ចរុះរើនៅថ្ងៃនេះ​ស្ថិតនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។​

ស្នងការនគរបាលខេត្តកណ្តាល​លោក អ៊ាវ ចំរើន​​ មានប្រសាសន៍ថា ក្នុងចំណោម​៣គ្រួសារនោះ គឺមួយគ្រួសារជាមន្ត្រីកងរាជអាវុធហត្ថលោកថា មានការរឹងរួសជាងគេ មិនព្រមរុះរើតាមការសម្រេចរបស់តុលាការទើបមានការប្រើកម្លាំងបង្ខំរុះរើ។ លោកបញ្ជាក់ថា នេះជាការអនុវត្តន៍ផ្លូវច្បាប់សុទ្ធសាទ មិនមានការប្រកាន់បក្ខពួកនោះទេ។​​

តាមសាលដីការបស់តុលាការកំពូលបានឲ្យដឹងថា ក្រុមគ្រួសារទាំងនេះបានរស់នៅលើដីចំណីផ្លូវរបស់រដ្ឋ ហើយបានធ្វើផ្ទះប៉ះដីជាកម្មសិទ្ធិ​ឯកជននៅក្បែរនោះទៀត ទើបមានរឿងក្តីដល់តុលាការ។​ ប៉ុន្តែខាងក្រុមគ្រួសារម្ចាស់ផ្ទះអះអាងថា ដីនោះពួកគាត់រស់មានការលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរដែនដីត្រឹមត្រូវ។ ម្ចាស់ផ្ទះបានស្រែកយំអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង មន្ត្រីពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌ដល់គ្រួសារពួកគាត់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ