ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបមុនថ្ងៃកំណត់

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:44 PM | ការអប់រំ | 0 | 1268 បេក្ខជនប្រលងបាក់ឌុបកំពុងមើលឈ្មោះនាពេលកន្លង (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

ក្រសួងអប់រំយុវជននិងកីឡាឲ្យដឹងថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬបាក់ឌុបនឹង​ប្រកា​​សនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនថ្ងៃកំណត់ ដោយថា ការធ្វើ​កំណែវិញ្ញា​សា​ររួចមុ​នកា​រ​គ្រោ​​​ង​ទុ​ក​។

តាមហ្វេសប៊ុក របស់ក្រសួងអប់រំ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យ​ម​​សិ​​ក្សា​​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំ​ពេញ​វិជ្ជា​ សម័យ​ប្រឡងថ្ងៃទី២១ខែសីហានោះ នឹងបិទ​ប្រកាស​នៅ​​​ថ្ងៃ​​​ទី​​១​០​​ខែកញ្ញា សម្រាប់មណ្ឌល​​​ប្រឡ​ងក្នុ​ង​​​​​រាជធានីភ្នំពេញ និងនៅ​តា​មបណ្តា​ខេត្ត នឹងបិ​ទ​ប្រកា​​​​ស​នៅ​​​​​​​ថ្ងៃ​​​ទី១១ខែកញ្ញាឆ្នាំ២០១៧។

ក្រសួងអះអាងថា ការបិទប្រកាសលទ្ធផលប្រឡងមុនថ្ងៃកំណត់នេះ ​ដោយ​សារ​ដំណើរ​​ការធ្វើ​កំ​ណែនិង​ផ្ទៀងផ្ទាត់​ពិន្ទុ ​រួច​មុនការគ្រោងទុក។ បើ​តាមក្រសួង បេក្ខជន​ប្រឡង​ឆ្នាំ២០១៧នេះ មាន​​ជាង​១០​ម៉ឺន​នាក់(១០​៣​ ១១២​)៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required