ក្រសួងអំពាវនាវឲ្យប្រុងប្រយ័ត្នពុលអាហារឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ VOD Admin​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:13 PM | សុខភាពអភិបាលកិច្ចល្អ | 0 | 3112

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល​ អំពាវនាវទៅប្រជាជន ឲ្យប្រុងប្រយ័ត្ន ចំពោះការចម្លងមេរោគផ្សេងៗ តាមរយៈចំណីអាហារដែលគ្មានអនាម័យ នាឱកាសបុណ្យកាន់បិណ្ឌនឹងបុណ្យភ្ជុំបិណ្ឌ​។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) កាលពីថ្ងៃទី៦ខែកញ្ញា បានឲ្យដឹងថា ការទទួលទានចំណីអាហារដែលខ្វះអនាម័យ ហើ់យចម្អិនមិនបានឆ្អិនល្អ និងទុកដាក់មិនត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដូចជាក្អួតចង្អោរ រាក រាកមួល ជាពិសេសក៏អាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។

នាយកដ្ឋានបានបញ្ជាក់ថា ដើម្បីបង្កាជំងឺឆ្លងខាងលើ ត្រូវអនុវត្តតាមវិធីសាស្ត្រសាមញ្ញ ដូចជាប្រើប្រាស់ទឹកស្អាតនិងម្ហូបអាហារដែលមានអនាម័យជានិច្ច លាងដៃនឹងសាប៊ូមុននិងក្រោយពេលរៀបចំម្ហូបអាហារ ជាពិសេសត្រូវចម្អិនឲ្យឆ្អិនល្អ មុនពេលយកមកបរិភោគ ហើយមិនអាចយកអាហារដែលនៅឆៅ ទៅទុកជិតម្ហូបឆ្អិននោះទេ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសឲ្យប្រជាជន រាយការណ៍តាមរយៈលេខទូរសព្ទ ១៥៥ ដោយមិនគិតថ្លៃគ្រប់ប្រព័ន្ធ នៅពេលមានកណីពុលអាហារ ឬមានជំងឺឆ្លងរាតត្បាតកើតឡើង៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required