មេដឹកនាំ​អាមេរិក​ប្រកាស​ដក​ទណ្ឌកម្ម​ពី​ប្រទេស​ភូមា

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃនេះ បានថ្លែងថា លោកនឹងដកទណ្ឌកម្មទៅលើប្រទេសភូមា ដោយបញ្ឈប់នូវបទបញ្ជាអាសន្នមួយ ដែលចាត់ទុកគោលនយោបាយរបស់អតីតរដ្ឋាភិបាលយោធាភូមា ជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក អូបាម៉ា បានថ្លែងដូច្នេះនៅក្នុងលិខិតមួយច្បាប់បញ្ជូនទៅក្រុមមេដឹកនាំសភា ដែលបានប្រកាសឲ្យដឹងពីការសម្រេចចិត្តរបស់លោក។ ក្នុងលិខិតនោះ លោក អូបាម៉ា បានថ្លែងថា លោកបានសម្រេចចិត្តថា ស្ថានការណ៍ដែលជំរុញឲ្យមានការលើកកម្ពស់ស្ថានភាពអាសន្នជាតិ បានផ្លាស់ប្ដូរយ៉ាងច្រើន តាមរយៈការរីកចម្រើននៃស្ថានភាពនយោបាយនៅប្រទេសភូមា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ