កូនប្រុសអនុប្រធានតុលាការកំពូលត្រូវបានតែងតាំងជានាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
ព្រះរាជក្រឹត្យចុះថ្ងៃទី ០៦ ខែ តុលា ដែលឡាយព្រះហស្តលេខាដោយព្រះបាទនរោត្តមសីហមុនី បានបង្គាប់ឲ្យតែងតាំងនិង ផ្ដល់ឋានៈដល់កូនអនុប្រធានតុលាការកំពូលលោក ជីវ កេង គឺលោក កេង សុម៉ារិទ្ធ ជានាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិកា។
ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្នកូនប្រុសរបស់អនុប្រធានតុលាការកំពូលគឺ លោក កេង សុម៉ារិទ្ធ មានមុខតំណែងនៅក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ ដែលផ្ទេរមកពីចៅក្រមសាលាដំបូងខេត្តកណ្ដាល៕