អាជ្ញាធរម៉ាឡេស៊ីកំពុងប្រុងប្រយ័ត្នការប្រែប្រួលស្ថានភាពទឹកជំនន់

អាជ្ញាធរម៉ាឡេស៊ីកំពុងរៀបចំបង្កើតការផ្សព្វផ្សាយគ្រប់រូបភាពជុំវិញស្ថានភាពទឹកជំនន់ដែលមានការប្រែប្រួលខ្លាំង ដើម្បីសាធារណៈជនបានដឹង និងងាយស្រួលក្នុងការជួយសង្គ្រោះមនុស្សនៅតំបន់ដែលមានការប្រឈមគ្រោះថ្នាក់ខ្លាំង។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយចម្រុះ លោក Salleh Said Keruak ​ថ្លែងនៅថ្ងៃពុធនេះថា នឹងធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពតាមការដែលអាចធ្វើទៅបាន ទាំងប្រព័ន្ធផ្សព្វផ្សាយធំៗ និងបណ្តាញទំនាក់ទំនងសង្គមជាដើម ដោយមានការភ្ជាប់ទៅនឹងនាយកដ្ឋានព្យាករណ៍អាកាសធាតុ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ម៉ាឡេស៊ី Bernama។​

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយចម្រុះ កំណត់សម្គាល់ឲ្យបានច្បាស់ទីតាំងភូមិសាស្ត្រ ដើម្បីអន្តរាគមន៍ករណីមានការដាច់ទំនាក់ទំនងគ្នាដោយសារស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋ Penang និង Kedah។​ ទោះយ៉ាងណា លោកថា នៅពេលនេះនៅមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថា ដាច់ការទំនាក់ទំនងនៅឡើយទេ។

ស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋទាំងពីររបស់ម៉ាឡេស៊ីនេះ បណ្តាលឲ្យប្រជាពលរដ្ឋជាង ៣០ ០០០នាក់ត្រូវជម្លៀសចេញពីលំនៅឋាន ហើយរដ្ឋាភិបាលបានត្រៀមលុយប្រមាណ៣៥លានដុល្លារសម្រាប់ការដោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ